Eksastra ┊ ប្រភពថ្នាលឯកសារឌីជីថល



📄 ខ្លឹមសារសង្ខេប

ជ្រើស ប្លង់ធំ ការស្រាវជ្រាវ ដែល ភ្ជាប់ ក្របខណ្ឌ → ជ្រើស…

គួរដឹង · វិធីសាស្ត្រស្រាវជ្រាវ · ផ្នែកទី ១០/២៤

ការរចនាការស្រាវជ្រាវ

ការរចនាការស្រាវជ្រាវ (Research Design) គឺជា ផែនការ​ទូទៅ ដែល​ភ្ជាប់​សំណួរ ទៅ​នឹង​វិធី​ប្រមូល និង​វិភាគ​ទិន្នន័យ។

#ResearchDesign#ការរចនា#គុណភាព/បរិមាណ#និស្សិត

មុន​សាង​ផ្ទះ អ្នក​ត្រូវ​ការ​គំនូស​ស្ថាបត្យកម្ម​ជា​មុន។ ដូចគ្នា​ដែរ ការស្រាវជ្រាវ​ត្រូវ​ការ​ផែនការតើ​យើង​នឹង​ប្រមូល​ទិន្នន័យ​យ៉ាង​ណា ពី​អ្នកណា និង​វិភាគ​យ៉ាង​ណា? ការរចនា​គឺ​ជា​ចម្លើយ​ការ​នៃ​សំណួរ​ទាំង​នេះ។

ការរចនា​ត្រូវ​នឹង​សំណួរ​— មិន​មែន​ជ្រើស​តាម​ការ​ចូលចិត្ត​ទេ។

វិធីសាស្ត្រ
ប្រភេទ​ការរចនា
សំណួរដឹកនាំ​ការរចនា
២៤ផ្នែក​ក្នុង​ស៊េរី

ាររចនាការស្រាវជ្រាវ (Research Design) គឺ​ជា​ផែនការ​សធន​ដែល​ភ្ជាប់​សំណួរ​ស្រាវជ្រាវ​ទៅ​នឹង​ទិន្នន័យ និង​សន្និដ្ឋាន។ Creswell (2014) ចែក​វិធីសាស្ត្រ​ជា ៣ ក្រុម​ធំ៖ បែបគុណភាព (ស្វែងយល់​អត្ថន័យ និង​បទពិសោធន៍), បែបបរិមាណ (វាស់​និង​ផ្ទៀងផ្ទាត់​សម្មតិកម្ម), និង បែបចម្រុះ (បញ្ចូលគ្នា)។ ការ​ជ្រើស​រើស​អាស្រ័យ​លើ​ សំណួរ​ស្រាវជ្រាវ — មិន​មែន​លើ​ការ​ចូលចិត្ត​ទេ។

សំណួរQuestion
វិធីសាស្ត្រApproach
ការរចនាDesign
01

វិធីសាស្ត្រ ៣ ក្រុម

💬
បែបគុណភាព (Qualitative)
ស្វែងយល់ «អត្ថន័យ» — ពាក្យ បទពិសោធន៍ សម្ភាសន៍ ការសង្កេត។
📈
បែបបរិមាណ (Quantitative)
វាស់ «ចំនួន» — លេខ ស្ថិតិ ការស្ទង់មតិ ការពិសោធន៍។
🔀
បែបចម្រុះ (Mixed)
បញ្ចូលគុណភាព + បរិមាណ — ឲ្យ​រូបភាព​គ្រប់ជ្រុងជ្រោយ។
02

ប្រភេទ​ការរចនា​ទូទៅ

🧪
ពិសោធន៍ (Experimental)
ក្រុមពិសោធន៍ vs ក្រុមបញ្ជា — ផ្សារ​បុព្វហេតុ។
📋
ការស្ទង់មតិ (Survey)
កម្រងសំណួរ​លើ​គំរូ​ធំ — ពិពណ៌នា និង​ទំនាក់ទំនង។
🔎
ការសិក្សាករណី (Case Study)
សិក្សា​ករណី​មួយ​យ៉ាង​ស៎ើម​— Yin (2018)។
🌍
ជនជាតិវិធី (Ethnography)
សិក្សា​វប្បធម៌ និង​ក្រុម​តាម​ការ​ចូលរួម។
🏵️
ទ្រឹស្តីមូលដ្ឋាន (Grounded Theory)
បង្កើតទ្រឹស្តី​ចេញ​ពី​ទិន្នន័យ។
👤
បាតុភូតវិធី (Phenomenology)
សិក្សា​បទពិសោធន៍​រស់​នៅ​របស់​បុគ្គល។
03

ជ្រើសរើស​ការរចនា​តាម​សំណួរ

តារាង · សំណួរ → ការរចនា
ប្រសិន​សំណួរ​ស្រាវជ្រាវ…ការរចនា​សមស្រប
«ប៉ុន្មាន? ទំនាក់ទំនង?»បរិមាណ — ការស្ទង់មតិ / ពិសោធន៍
«យ៉ាងណា? មូលហេតុអ្វី? បទពិសោធន៍?»គុណភាព — សម្ភាសន៍ / ករណីសិក្សា
«ទាំង​ចំនួន​និង​អត្ថន័យ?»ចម្រុះ — បញ្ចូលទាំង​ពីរ
ការរចនា​ត្រូវ​នឹង​សំណួរ — មិន​មែន​ជ្រើស​តាម​ចំណូលចិត្ត។
04

គុណភាព​នៃ​ការរចនា

  • សុពលភាព​ខាងក្នុង (Internal Validity) — តើ​លទ្ធផល​បណ្តាល​មក​ពី​ហេតុ​ដែល​អ្នក​សិក្សា​មែន​ទេ?
  • សុពលភាព​ខាងក្រៅ (External Validity) — តើ​លទ្ធផល​អាច​អនុវត្ត​ទៅ​ក្រុម​ធំ​ជាង?
  • ភាព​ធ្វើ​ឡើងវិញ​បាន (Reliability) — ការរចនា​ច្បាស់ អាច​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម។

ចំណុច​សំខាន់​ត្រូវ​ចាំ

ការរចនា = ផែនការ
គ្រឹះ​ផ្ទះ​ដែល​ភ្ជាប់​សំណួរ ទៅ​ការ​ប្រមូល និង​វិភាគ​ទិន្នន័យ។
វិធីសាស្ត្រ ៣
គុណភាព · បរិមាណ · ចម្រុះ
ការរចនា​ទូទៅ
ពិសោធន៍ · ស្ទង់មតិ · ករណីសិក្សា · ជនជាតិវិធី…។
កេយ​សំគាល់
ជ្រើស​ការរចនា​ តាម​សំណួរ — មិន​មែន​តាម​ការ​ចូលចិត្ត។

💭 លំហាត់​អនុវត្ត

  1. កំណត់​ថា​សំណួរ​របស់​អ្នក​ជា​បែប​គុណភាព បរិមាណ ឬ​ចម្រុះ?
  2. ជ្រើស​ការរចនា​មួយ​ដែល​សមស្រប — ហេតុអ្វី?
ផ្នែក​បន្ទាប់ · ១១/២៤

វិធីសាស្ត្រស្រាវជ្រាវ បែបគុណភាព (Qualitative Method)

បន្ទាប់​ពី​ការរចនា យើង​ចុះ​ក្នុង​វិធីសាស្ត្រ​បែប​គុណភាព — ការ​ស្វែងយល់​អត្ថន័យ បទពិសោធន៍ និង​បរិបទមនុស្ស។

អាន​ផ្នែក​បន្ទាប់ →

ឯកសារ​យោង

1
Creswell, J. W. (2014). Research Design: Qualitative, Quantitative, and Mixed Methods Approaches (4th ed.). SAGE.
2
Yin, R. K. (2018). Case Study Research and Applications (6th ed.). SAGE.
3
Bryman, A. (2016). Social Research Methods (5th ed.). Oxford University Press.
4
Kumar, R. (2011). Research Methodology (3rd ed.). SAGE.
ចំណាំ៖ អត្ថបទ​នេះ​រៀបចំ​ជា​សម្ភារៈ​អប់រំ​ជា​ភាសា​ខ្មែរ ដោយ​ក្រុម​និពន្ធ Eksastra។ គួរដឹង by Eksastra.com




📅 រកមើលឯកសារតាមកាលបរិច្ឆេទ

តាមថ្ងៃ (ប្រតិទិន)

ខែ​កក្កដា 2026
ព្រ សុ អា
 12345
6789101112
13141516171819
20212223242526
2728293031  

តាមខែ និងឆ្នាំ

Skip to content